ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញតួលេខបន្ថែមទៀត នៃចំនួនកម្មករ ដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក សម្រាប់ថ្ងៃទី២៣ និងព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា លទ្ធផល នៃការត្រួតពិនិត្យសុខភាពកម្មកររោងចក្រ ថ្ងៃទី២៣ មេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៨:០០នាទីយប់ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៩៨៣នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩២២នាក់ ដាក់ឱ្យនៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៤០នាក់ ដាក់ឱ្យនៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន២១នាក់ ព្រមទាំងបានយកសំណាកទៅពិសោធបន្តចំនួន១៨នាក់។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៣នាក់ ក្នុងនោះចេញពីណ្ឌលចត្តាឡីស័កកម្រិត១ចំនួន៦នាក់ និងកម្រិត២ចំនួន៧នាក់។

ដោយឡែកសម្រាប់លទ្ធផល នៅថ្ងៃទី២៤ ខែមេសានេះ គិតត្រឹមម៉ោង១១:០០ព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៥៤២នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន៤៣៩នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន០០នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន៣នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ